(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ គ្មានអ្នកស្លាប់ទេ មានតែអ្នករងរបួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ បណ្តាលឲ្យខូចាខាតយានយន្ត សរុបចំនួន២គ្រឿង រួមមានម៉ូតូចំនួន១គ្រឿង, រថយន្តធុនតូច១គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ ១លើក។
ជាមួយគ្នានេះ នៅថ្ងៃម្សិលមិញ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោបាយល្មើស ៤,៧៨៦គ្រឿង, អប់រំ២,១៥៨ គ្រឿង, ពិន័យ២,៦២៨ គ្រឿង ៕