(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,០៩០,៥៧៩នាក់ហើយ ដែលកើនឡើងជាង ៨មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៥,៥៩៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៥១៦,៤៨០នាក់ (ស្លាប់ ១៤៤,៥៥៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦០៩,៥៦៨នាក់ (ស្លាប់ ៥៤,៥២៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩១៤,២២០នាក់ (ស្លាប់ ៣២,០៣៤នាក់)
* ថៃ ឆ្លងចំនួន ២,៤៩៧,០០១នាក់ (ស្លាប់ ២២,២៩៤នាក់)
* វៀតណាម ឆ្លងចំនួន ២,៣៤១,៩៧១នាក់ (ស្លាប់ ៣៨,៣២៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,៩០១នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣៩៧,៨២៣នាក់ (ស្លាប់ ៨៧១នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៦,៤៣៨នាក់ (ស្លាប់ ៥៦៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៧៧៣នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៧,៤០៤នាក់ (ស្លាប់ ៩៨នាក់)៕