(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះចែកទឹកស្អាត ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦៖
១. ក្រុងសៀមរាប សង្កាត់ទឹកវិល ចំនួន៤ភូមិ ស្មើរនឹង ១៩៥គ្រួសារ បានមកយកទឹកពីបណ្តាញទឹកស្អាត នៅមូលដ្ឋានរបស់ពួកគាត់អស់ ៤១,០០០ លីត្រ។
២. ស្រុកជីក្រែង ឃុំជីក្រែង និងឃុំស្ពានត្នោត ចំនួន៣ភូមិ សរុប១៥៣គ្រួសារ អស់ទឹក៧ឡាន ស្មើនឹង២៤,០០០លីត្រ។ ឡានដឹកទឹក២ បន្តប្រចាំការសម្រាប់ដឹកទឹកជូនបន្ថែមទៀត ដើម្បីឆ្លើយតមតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
៣. ស្រុកបន្ទាយស្រី ឃុំឃុនរាម ចំនួន២ភូមិ សរុប៥៥០គ្រួសារ អស់ទឹក៦ឡាន ស្មើនឹង១៦,៥០០លីត្រ។ ឡានដឹកទឹក១ បន្តនៅប្រចាំការ សម្រាប់ដឹកទឹក ដើម្បីឆ្លើយតមតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
៤. លោកប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមស្រុកស្រីស្នំ បានដឹកទឹកជូនប្រជាពលរដ្ឋ ឃុំខ្លាំងហាយ ចំនួន១ភូមិ សរុប៨៧គ្រួសារ អស់ទឹក៣៤គោយន្តកន្ត្រៃ ស្មើនឹង១៧,០០០លីត្រ៕