(ភ្នំពេញ)៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងថា នៅសល់ត្រឹមតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះ ការដាក់ពាក្យប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជំនាន់ទី២ នឹងត្រូវបិទហើយ ដូច្នេះសិស្សានុសិស្សទាំងអស់ត្រូវមកដាក់ពាក្យប្រឡងឱ្យបានរួសរាន់។

តាមសេចក្ដីជូនដំណឹងខាងលើ សិស្សានុសិស្សក៏អាចដាក់ពាក្យប្រឡងតាមប្រព័ន្ធអនឡាញបាន ដោយសិស្សានុសិស្សចូលតាមតំណភ្ជាប់ https://exam.tsipwt.edu.kh/?r=o ឬស្កេន QR Code ដើម្បីមើលអំពីលក្ខខណ្ឌនៃការដាក់ពាក្យតាមប្រព័ន្ធអនឡាញ។

ចំពោះឯកសារដែលភ្ជាប់ជាមួយ រួមមាន រូបថត 4 x 6 (ពាក់អាវសឬអាវធំមានក្រវាត់ក ផ្ទៃខាងក្រោយពណ៌ខៀវ) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា។

រីឯកាលបរិច្ឆេទបិទទទួលពាក្យ គឺនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៥៖០០នាទីល្ងាច។ ក្រៅពីនេះ លោកអ្នកក៏អាច Join Group Telegram ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីដាក់ពាក្យតាមប្រព័ន្ធអនឡាញ https://t.me/tsipwt2022

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 098 21 02 21 / 078 21 01 21៕