(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ លោក ចូ បៃឌិន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការរង់ចាំស្វាគមន៍ សម្តេចទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន http://fna.asia/b8b89f3

២៖ កម្ពុជាសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែស្នើឱ្យបញ្ជូនអ្នកតំណាងដែលមិនពាក់ព័ន្ធនយោបាយមកជំនួសវិញ http://fna.asia/b9230c2

៣៖ សេចក្តីថ្លែងការណ៍៖ សមាជិកអាស៊ាន ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា ចាត់សកម្មភាពជាក់លាក់ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច http://fna.asia/684eeaa

៤៖ សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាមិនឲ្យមានពលរដ្ឋណាស្លាប់ ដោយសារជំងឺកូវីដ១៩ទៀតឡើយ http://fna.asia/07e8c0d

៥៖ ព្រះមហាក្សត្រខ្មែរ បានយាងត្រឡប់ពីទីក្រុងប៉េកាំងដល់មាតុភូមិវិញហើយ ក្រោយយាងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារួចរាល់ http://fna.asia/06945fc

៦៖ លោក គឹម សន្តិភាព៖ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការនោះទេ, សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែននៃច្បាប់! http://fna.asia/22c0624

៧៖ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានថា បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ http://fna.asia/21e63c5

៨៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ http://fna.asia/d2360b6

៩៖ ក្រសួងអប់រំ បញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់ http://fna.asia/b7558e3

១០៖ ខែដំបូងឆ្នាំ២០២២ កម្ពុជានាំចេញអង្ករ៥៣,០៣៦តោន គិតជាទឹកប្រាក់ជិត៣៦លានដុល្លារ http://fna.asia/ae88548