(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៧,០០២,៨៦០នាក់ហើយ ដែលកើនឡើងជាង ៩មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៥,១២៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៤៨០,៤២៣នាក់ (ស្លាប់ ១៤៤,៤៩៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦០១,៤៧១នាក់ (ស្លាប់ ៥៤,២១៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៩០៤,១៣១នាក់ (ស្លាប់ ៣២,០២៥នាក់)
* ថៃ ឆ្លងចំនួន ២,៤៨៦,១២២នាក់ (ស្លាប់ ២២,២៧៤នាក់)
* វៀតណាម ឆ្លងចំនួន ២,៣២៧,៨៥៩នាក់ (ស្លាប់ ៣៨,២៦១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៧,៥៦៩នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣៩០,០៧១នាក់ (ស្លាប់ ៨៦៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៦,១៤៨នាក់ (ស្លាប់ ៥៦៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,៦៦២នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៧,៤០៤នាក់ (ស្លាប់ ៩៨នាក់)៕