(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងពីការលើកលែងពន្ធសម្រាប់សកម្មភាពអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ សម្រាប់៦ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់អគ្គនាយដ្ឋានពន្ធដារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកុម្ភៈនេះ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការបន្តលើកលែងពន្ធនេះ គឺជាការអនុវត្តន៍ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕