(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលសមាសភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិដែលសមាភាពចំនួន២១នាក់ ក្នុងនោះមានប្រធានម្នាក់ អនុប្រធាន៤រូប និងសមាជិកចំនួន១៥រូប។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។
បើយោងតាមអនុក្រឹត្យបានឲ្យដឹងទៀតថា ចំពោះសមាសភាពទាំង២១រូបនេះ មានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធានអមដោយអនុប្រធាន៤រូប។ ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖