Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញប្រកាស​កែសម្រួល កងពលតូចថ្មើរ​ជើង​ចំនួន៤ ទៅជាកង​ការពារព្រំ​ដែនគោក

28-04-2016 16:02

(បៃលិន)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម​ក្នុងពិធីក្រកាសកែ​សម្រួល៤វរសេនាតូច នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៥០៤ ភូមិស្ពុង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តបៃលិន។ ក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់លោកអភិបាលខេត្ត និងមន្ដ្រីយោធាជាន់ខ្ពស់ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

វរសេនាតូចដែលធ្វើការកែសម្រួលនោះមានដូចជា កងពលតូចថ្មើរជើងលេខ១៤ លេខ៥១ លេខ៥២ លេខ៥៣ ឱ្យទៅជាកងការពារព្រំដែនគោកលេខ៥០១ លេខ៥០២ លេខ៥០៣ លេខ៥០៤ ចំណុះឲ្យយោធភូមិភាគទី៥វិញ៕