Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំទប់ទល់ គ្រោះទឹកជំនន់ ក្នុងក្រុងជាមួយដៃគូជប៉ុន

28-04-2016 15:44

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាមួយ ស្តីពីការសិក្សាអង្កេតបឋមសម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន នៅសាលារាជធានីភ្នំពេញ។

លោក Atsushi Soma ប្រធានក្រុមសិក្សាអង្កេតបឋមគម្រោង​ បានឱ្យដឹងថា នេះជាជំហានទី៤ហើយ ក្នុងការរៀបចំគម្រោងនេះ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន។ ចំពោះកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ឋ ព្រមទាំងអភិបាលខណ្ឌទាំង១២ទូទាំងរាជធានីផងដែរ៕