(ភ្នំពេញ)៖ ភាពត្រូវគ្នាល្អឥតខ្ចោះ នៃ Hennessy X.O ថ្ងៃទី២៧ មេសា ឆ្នាំ២០១៦ បានរៀបចំពិធីពិសាអាហារល្ងាច (Hennessy X.O Dinner) ជាលើកទី២ ក្នុងចំណោមកម្មវិធីអាហារពេលល្ងាចដ៏ប្រណីតជាបន្តបន្ទាប់របស់ខ្លួន ដោយលើកនេះធ្វើឡើងក្នុងកិច្ចសហការជាមួយ ក្រុមហ៊ុនរថយន្ត Rolls Royce Motor Cars នៅសាលតាំងបង្ហាញដ៏ទំនើប ក្នុងរាជធានីភ្នំពេញ។
ស្រា Hennessy X.O ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ ដោយលោក Maurice Hennessy ដែលការបង្កើតឡើងនៃស្រា Hennessy X.O គឺជាការបង្កើតឡើងនូវសក្ខីភាពថ្មីមួយ សម្រាប់ស្រា Hennessy និងពិភពនៃប្រណីតភាព។
កម្មវិធីពិសេសលក្ខណៈឯកជននេះ ត្រូវបានធ្វើឡើងនៅសាលតាំងបង្ហាញរថយន្ត Rolls Royce Motor Cars ដែលជាកន្លែងរំលេចនូវប្រណីតភាព មានលក្ខណៈស្របតាមតម្រូវការ អ្នកបើកបរនៃរថយន្តម៉ាកល្បី និងលក្ខណៈពិសេសដោយឡែករបស់ X.O បានផ្គូផ្គងផ្សំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ ដែលនាំមកនូវបទពិសោធអាហារ ពេលល្ងាចដ៏កម្រ និងមិនអាចបំភ្លេចបាន សម្រាប់ភ្ញៀវកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួម។
បទពិសោធអាហារហ្គួមេលំដាប់កំពូល ត្រូវបានបង្កើតយ៉ាងពិសេសដោយលោក លូ ម៉េង ដែលជាសហគ្រិន និងជាកំពូលចុងភៅមួយរូប ក្នុងចំណោមកំពូលចុងភៅដ៏ល្បីៗទាំង១០រូបនៅអាស៊ី ហើយការបំផុសគំនិត និងជំរុញទឹកចិត្ត ដ៏សំខាន់ដែលធ្វើឲ្យលោក លូម៉េង បង្កើតបាននូវមុខម្ហូរដ៏ពិសេសនេះ គឺគុណភាព និងរសជាតិរបស់ស្រា Hennessy X.O
ដែលពោរពេញទៅដោយភាពស្រទន់ និងឆ្ងាញ់ពិសាពេញក្រអូមមាត់ រួមជាមួយគ្រឿងផ្សំដ៏មានឱជារស ត្រូវគ្នាឥតខ្ចោះជាមួយប្រភេទស្រាកូញ៉ាក់នេះ។
ក្នុងរាត្រីនោះ ជារាត្រីដ៏មានតម្លៃសម្រាប់បែបផែននៃជីវិតដ៏ស៊ីវីល័យមួយ រួមជាមួយការច្នៃប្រឌិតថ្មីរបស់ស្រា Hennessy X.O ដែលមានការចូលរួមពីភ្ញៀវកិត្តិយសលំដាប់អភិជន ហើយភ្ញៀវកិត្តិយស មានឱកាសទទួលបានភាពរីករាយជាមួយផលិតផលល្បីៗ ទាំងស្រា Hennessy X.O និងរថយន្ត Rolls Royce ដែលម៉ាកផលិតផលដ៏ប្រណីត លំដាប់កំពូល។
កម្មវិធីប្រព្រឹត្តទៅក្នុងបរិយាកាសមនោរម្យ ជាមួយកិច្ចសន្ទនា ការក្រេបរសជាតិ សំណើចដែលលាន់មិនដាច់ និងប្រកបដោយភាពស្និទ្ធស្នាល ដែលកំដរដោយតន្ត្រី Jazz ដ៏សែនពីរោះ និងបានបន្សល់នូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានសម្រាប់ភ្ញៀវកិត្តិយសដែលបានចូលរួម។
លោក លូ ម៉េង បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលមានកិត្តិយសដែលបានធ្វើជាចុងភៅក្នុងកម្មវិធី ស្រា Hennessy X.O ដ៏កម្រនិងប្រណិតដែល យើងអាចផ្ដល់ជូនទាំងអតិថិជនជាតិ និងអន្តរជាតិ ហើយយើងទទួលបានឱកាសក្នុងការច្នៃមុខម្ហូបថ្មីដែលត្រូវជាមួយប្រភេទស្រា Hennessy X.O ពោលគឺជាមុខម្ហូបពិសេសសម្រាប់តែរសជាតិស្រទន់ និងឆ្ងាញ់ពិសាពេញក្រអូមមាត់ដូចជាស្រា Hennessy X.O ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កម្មវិធីពិសាអាហារពេលល្ងាចរបស់ ស្រា Hennessy X.O នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្នុងបរិយាកាសមនោរម្យ ដែលភ្ញៀវកិត្តិយសទន្ទឹងរង់ចាំសម្រាប់ឱកាស លើកក្រោយៗទៀត៕