(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។

មុនចាប់ផ្តើមកិច្ចពិភាក្សាសម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោក ណារ៉ុងផាន់ ជិតកែវធែ ផងដែរ។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ នេះ លោកបានចូលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ហើយក៏បានចូលជួបពិភាក្សការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕