ទីក្រុង Melbourne របស់អូស្ត្រាលី កើនឡើងកម្តៅអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល ១៦០ឆ្នាំ
28-04-2016 14:26
(អូស្ត្រាលី)៖ ទីក្រុងមែលប៊ន (Melbourne) របស់ប្រទេសអូស្ត្រាលី បានបំបែកកំណត់ត្រាចាស់ កាលពី ១៦០ឆ្នាំមុន ដោយនៅឆ្នាំ ២០១៦ នេះបានក្លាយជាឆ្នាំដែលក្តៅបំផុតមិនធ្លាប់មាន គឺសីតុណ្ហភាពបានកើនឡើងខ្ពស់បំផុតដល់ ២១ អង្សាសេ។ នេះបើតាមការចេញផ្សាយមុននេះ បន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។
ប្រទេសអូស្ត្រាលី ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតនៅអាស៊ីដែរ ដែលខ្លួនកំពុងតែទទួលរងនូវ ប្រព័ន្ធបរិយាកាសអាក្រក់ El Nino ដែលបានបណ្តាលឲ្យប្រទេសមួយចំនួន ស្ទើរតែក្លាយជា វាលដីបែកក្រហែងទៅហើយ។ ដោយឡែករដ្ឋ វីតូរៀ ទាំងមូលហាក់ទទួលរងនូវរលកកម្តៅ ខ្លាំងជាបណ្តារដ្ឋផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ប្រទេសនៅតំបន់អាស៊ីនជាច្រើនបានទទួលរងគ្រោះអាក្រក់ជាងនេះទៀត ជាពិសេសប្រទេស ថៃកើនឡើងកម្តៅដល់ ៤៤អង្សា, ឥណ្ឌា ៤៨អង្សា, ប៉ាគីស្ថាន ៤៥ អង្សា, មីយ៉ាន់ម៉ា ៤២អង្សា, ឡាវ ៤២អង្សា, និង កម្ពុជា ក៏មានពេលខ្លះឡើងដល់ ៤២អង្សាដែរ៕