(ភ្នំពេញ)៖ លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) និងគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខ សូមទូលប្រគេនសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ដែលជាញោមស្រីបង្កើតរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ខណៈនេះខ្ញុំព្រះករុណា និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ញោមបង្កើតរបស់ព្រះអង្គ បានទទួលមរណភាព នៅថ្ងៃ១៥ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគានិងជារាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ធំធេងនេះ ខ្ញុំព្រះករុណា និងភរិយា សូមចូលរួមរំលែកទុក្ខដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសង្វេគសោកស្តាយស្រណោះ អាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន គឺជាការបាត់បង់នូវអភិសមាចារជន ក្នុងព្រះពុទ្ធសាសនាដ៏ល្អឆ្នើមមួយរូប ហើយក៏ជាការបាត់បង់ញោមស្រី មាតា ជីដូន ដែលមានព្រះព្រហ្មវិហារធម៌ ចំពោះកុលបុត្រ កុលធីតា និងចៅៗមិនចេះរីងស្ងួតរហូតគ្រាអវសាន។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន ឆាប់បានយោនយកកំណើត កើតក្នុងសុគតិភព កុំបីឃ្លាតក្លាយជាបការៈដទៃឡើយ៕