(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារមួយចំនួន ជាមួយព្រះសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្តីពីការបណ្តុះបណ្តាល និងស្នេីសុំគោលការណ៍ប្រារព្ធពិធីបេីកសម្ពាធអគាររដ្ឋបាលថ្មី១ខ្នងដែលមានទីតាំងស្ថិតនៅភូមិជ្រោយថ្មសង្កាត់បឹងកុក ក្រុងកំពង់ចាមនាពេលខាងមុខនេះផងដែរ ។
ក្នុង ឱកាសនោះដែរ លោកអអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរួមសាមគ្គីគ្នាក្នុងការខិតខំគៀងគរស្វែងរក សប្បុរសជន ដេីម្បី សាងសង់ អគារ រដ្ឋបាល ថ្មី១ខ្នងដែលមានបណ្ដោយប្រវែង១៨ម៉ែត្រ ទទឹង ប្រវែង ១៦ម៉ែត្រ កម្ពស់ ៤ជាន់ ក្នុងតម្លៃប្រមាណជាជាង៦៤ម៉ឺនដុល្លារសម្រាប់ឱ្យមន្ត្រីសង្ឃ និងមន្ត្រីរាជការបំពេញការងារប្រចាំថ្ងៃ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បាន ឯកភាព គាំទ្រ ចំពោះ ការ ស្នើ សុំរៀបចំប្រារព្ធពិធីបេីកសម្ពាធដាក់ឲ្យប្រេីប្រាស់ជា ផ្លូវការ នូវអគារ រដ្ឋបាល នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទើប នឹងសាងសង់ រួចរាល់ ជាស្ថាពរ ក្នុង អំឡុង ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ។
បេីតាមព្រះសាកលវិទ្យាធិការ បាន មានសង្ឃដីកា ថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាលខាងមុខនេះ មានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)។
ព្រះសាកលវិទ្យាធិការ បានបញ្ជាក់ថា សមណនិស្សិត និស្សិត ដែលបានសិក្សា និងការពារសារណាបទបញ្ចប់សរុប ទាំងអស់មាន ១០ជំនាន់ (២០១២-២០២១) ស្មើនឹង៨៨៥រូប ហើយពួកគាត់មានការងារធ្វើ ៩៩% (មន្ត្រីរាជការ ៧០% តាមអង្គការ សមាគម ៦% តាមក្រុមហ៊ុន ១៤% មន្ត្រីកិច្ចសន្យា៧% បើកអាជីវកម្មផ្ទាល់ខ្លួន ២% និងទៅសិក្សានៅបរទេស ១%)។ សម្រាប់ ឆ្នាំសិក្សា២០២១-២០២២ នេះ សមណនិស្សិត និស្សិតដែលកំពុងសិក្សាសរុបទាំងអស់ ចំនួន៩៧១ អង្គ/នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៨១៩រូប (ព្រះសង្ឃ ៨៦អង្គ ស្រី ៤៧៨រូប) ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៥២ អង្គ/នាក់ (ព្រះសង្ឃចំនួន៨ អង្គ ប្រុស៦៣ នាក់) ៕