(អាមេរិក)៖ ប្រធានស៊ើបការណ៍សម្ងាត់របស់អាមេរិក លោក James Clapper បានព្រមានជាថ្មី ថា ក្រុមឧទ្ទាម ISIS ពិតជាមានគម្រោង និងផែនការច្បាស់លាស់មួយ ដើម្បីវាយប្រហារប្រទេសអង់គ្លេស និងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា។
លោក Clapper បានបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា នៅពេលនេះ លោកទទួលបានភស្ដុតាងមួយចំនួន ទាក់ទងនឹងផែនការវាយប្រហាររបស់ក្រុម ISIS ប៉ុន្តែនៅពេលនេះ ក្រុមស៊ើបការណ៍សម្ងាត់របស់លោក កំពុងតែបន្តធ្វើការស្វែងរកភស្ដុតាងផ្សេងទៀត ជាពិសេសគឺទីតាំងពិតប្រាកដ ដែលក្រុម ISIS នឹងធ្វើភេរវកម្ម ដោយក្នុងនោះលោកបានក៏បានព្រមានដល់អ៊ីតាលី, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ផងដែរថា នៅមុននេះ លោក Clapper ក៏បានបង្ហើបឲ្យដឹងផងដែរថា ក្រុមឧទ្ទាម ISIS អាចនឹងប្រើប្រាស់អាវុធគីមី ឬអាវុធប្រល័យលោកថ្មី ដើម្បីវាយប្រហារភេរវកម្ម៕
ប្រធានស៊ើបការណ៍សម្ងាត់របស់អាមេរិក លោក James Clapper