(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ដើមឆ្នាំ២០១៦ ដោយលទ្ធភាពដែលទទួលបានគឺជោគជ័យលើសពីការរំពឹងទុកខ្លាំង ជាពិសេសគឺប្រាក់ចំណេញសុទ្ធតែម្ដង។
យោងតាមការសេចក្ដីប្រកាសរបស់ Facebook ដែលបានចេញផ្សាយនៅលើគេហទំព័រ Facebook ផ្ទាល់បានឲ្យដឹងថា នៅត្រីមាស ដើមឆ្នាំ២០១៦ គិតត្រឹមថ្ងៃទី៣១ ខែមីនា Facebook រកចំណូលបាន ៥,៣៨២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង ៧២ភាគរយ ដោយមានចំនួនត្រឹមតែ ៣,៥៤៣លានដុល្លារអាមេរិក។ ចំណែកប្រាក់ចំណេញសុទ្ធវិញ នៅត្រីមាសទី១នេះ ទទួលបាន ១,៥១០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើង ១៩៥ភាគរយ ដោយមានចំនួនត្រឹមតែ ៥១២លានដុល្លារអាមេរិក។
លោក Mark Zuckerberg ក៏បានរំលេចឲ្យដឹងផងដែរថា ប្រាក់ចំណូលនៅត្រីមាសទី១នេះ គឺភាគច្រើនបានមកពីការ ផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើទូរស័ព្ទដៃ ដោយស្មើនឹង ៨២ភាគរយនៃប្រាក់ចំណូលសរុប ដោយគិតជាទឹកប្រាក់គឺ ១,១ពាន់លានដុល្លារអាមេរិក៕៕