(ស្ទឹងត្រែង)៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានថ្លែងប្រាប់ Fresh News ថា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរបស់លោក បានបើកប្រតិបត្តិការ​បង្រ្កាបជនជួញដូរគ្រឿងញៀន ជនជាតិឡាវ២នាក់ នៅចំណុចចន្លោះដុំក្រឡចាស់និងត្រពាំងក្រៀល។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន​ ខាងលើនេះកម្លាំងរបស់លោក បានដកហូតថ្នាំញៀនមួយដុំធំ ប្រមាណ១គីឡូក្រាម។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពុងកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី៕