Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងព្រឹទ្ធសភាជាតិ ចុះចែកចាយទឹក ជូនប្រជាពលរដ្ឋ ខ្វះខាតទឹក នៅខេត្តកំពត

28-04-2016 11:03

(កំពត)៖ លោក តឹក ង៉ូយ ទីប្រឹក្សាផ្ទាល់របស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភាជាតិ ក្នុងនាមជាតំណាងព្រឹទ្ធសភាជាតិ នៅព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ចុះផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋខ្វះទឹក ប្រមាណ៦០០គ្រួសារ ក្នុងភូមិមួយចំនួន នៅឃុំកោះតូច ស្រុកទឹកឈូ កំពត។

យោងតាមភ្នាក់ងារ Fresh News ប្រចាំខេត្តកំពត បានឱ្យដឹងថា ក្រៅពីមានផ្គត់ផ្គង់ទឹកហើយ នៅមានធុងទឹកស្អាតចំណុះ៣០លីត្រ ចំនួន១៥០ធុង ត្រូវបានប្រគល់ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតទឹកប្រើប្រាស់ខ្លាំង ចំនួនប្រមាណ ៦០០គ្រួសារ ក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ការចុះជួយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕