Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន សូគីម៉ិច អ៉ីនវេសមេនគ្រុប ផ្តល់ស៊ីទែនដឹកទឹក ១០០គ្រឿងជូនក្រសួងការពារជាតិ ដើម្បីដោះស្រាយបញ្ហា ខ្វះទឹកជូនប្រជាពលរដ្ឋ

28-04-2016 10:58

(ភ្នំពេញ)៖​ ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុប នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានធ្វើអំណោយជាស៊ីទែនដឹកទឹក ចំនួន១០០គ្រឿង ជូនក្រសួងការពារជាតិ។

ពិធីប្រគល់ទទួលអំណោយនោះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងពលតូចដឹកជញ្ជូនលេខ៩៩ ដោយឧកញ៉ា ឌៀប ចេងហេង តំណាងរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុបជូន ក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជាតំណាងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។

អំណោយស៊ីទែនដឹកទឹក ទាំង១០០គ្រឿងនោះ គឺជាការចូលរួមចំណែក ជាបន្ទាន់របស់ក្រុមហ៊ុន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាខ្វះខាតទឹក ប្រើប្រាស់ជូនប្រជាពលរដ្ឋ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរបំផុត ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ក្រសួងការពារជាតិ នឹងយកស៊ីទែនទាំងនោះ ទៅប្រើប្រាស់ដើម្បីដឹកទឹក ចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលកំពុងជួបភាពរាំងស្ងួត ហួតហែង ខ្វះទឹកប្រើប្រាស់ ដែលបណ្តាលមកពីកត្តាគ្រោះធម្មជាតិ។

គួរបញ្ជាក់ថា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេនគ្រុប ដែលដឹកនាំដោយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ តែងតែចួលរួមចំណែក យ៉ាងសកម្មជាមួយនឹង រាជរដ្ឋាភិបាលក្នុងកិច្ចការសង្គមកិច្ច មានជាអាទ៍ ការដោះស្រាយបញ្ហាខ្វះខាតបន្ទាន់របស់ ប្រជាពលរដ្ឋក្រីក្រ និងការលើកស្ទួយការងារបរិស្ថានធម្មជាតិ សកម្មភាពកីឡា កិច្ចការសុខមាលភាព និងទេសចរណ៍
ជាដើម៕