(ភ្នំពេញ)៖ លោក មិន ឃិន ទេសរដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៏ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនមជ្ឈមណ្ឌល កុមារកំព្រាគៀនឃ្លាំងប្រមាណ ៣០០នាក់។
តាមប្រភពពីភ្នាក់ងារ Fresh News បានឱ្យដឹងថា អំណោយដែលបានចែកជូននោះ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថិវិកា មួយចំនួនទៀត ជូនដល់លោកនាយក លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលធ្វើការក្នុងមណ្ឌលកុមារកំព្រា។
ក្រៅពីនេះលោកទេសរដ្ឋមន្រ្តីក៏បានចុះសួរសុខទុក្ខ ដល់បណ្ដាលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ក្នុងឱកាសនោះលោកបណ្ឌិត ក៏បានលើកឡើងពីការរីកចម្រើនរបស់ រាជរដ្ឋាភិបាល ដែលមានរណសិរ្ស ជាអង្គការមហាជន ដើរតួនាទី រួមចំណែកយ៉ាងសកម្ម ក្នុងកាអភិវឌ្ឍជាតិ៕