(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តាំងសហការីនាំយកអង្ករ ចំនួន៥តោន មីជាតិ ចំនួន៣០០កេស ត្រីខកំប៉ុងចំនួន១០កេស ទឹកត្រីចំនួន១០០យួរ និងទឹកស៊ីអ៉ីវចំនួន១០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នាឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគ បរិភោគ ក្នុងវិស័យមនុស្សធម៌នៅពេលនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឱ្យដល់ដៃដល់មាត់បងប្អូន អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅ តាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរលោកមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយសេចកី្តសុខសេចកី្តចម្រើនទទួលបាននូវ ពុទ្ធពរទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕