(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៥២៧,៧២២នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៣,៦២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣៣០,៧៦៣នាក់ (ស្លាប់ ១៤៤,២៨៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៥២៨,៧៩៦នាក់ (ស្លាប់ ៥៣,៨៧១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៦១,០៦៩នាក់ (ស្លាប់ ៣១,៩៥៧នាក់)
* ថៃ ឆ្លងចំនួន ២,៤២៤,០៩០នាក់ (ស្លាប់ ២២,១៤៨នាក់)
* វៀតណាម ឆ្លងចំនួន ២,២៣៣,២៨៧នាក់ (ស្លាប់ ៣៧,៥៤៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៥,០៨០នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣៤៣,៨៣២នាក់ (ស្លាប់ ៨៥៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៣៣,២១៨នាក់ (ស្លាប់ ៥៣៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,២៤២នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,៣៤៥នាក់ (ស្លាប់ ៩៨នាក់)៕