(អង់គ្លេស)៖ ក្រុមហ៊ុនរថយន្ត Rolls-Royce បានផ្ដល់ការគោរពដល់លោក Ahmad Ibn Majid ដែលជានាវិកអារ៉ាប់ដ៏ល្បីល្បាញ តាមរយៈការផលិតនូវរថយន្តច្នៃដ៏ពិសេសបំផុត ក្នុងចំនួនកំណត់ ស៊េរី Nautical ដើម្បីរំឮកដល់ស្នាដៃរបស់លោក ។
រថយន្តស៊េរីនេះ ត្រូវបានរចនាផលិតឡើងជាពិសេសសម្រាប់ តែអតិថិជននៃប្រទេសអារ៉ាប់រួម ហើយឆ្លុះបញ្ចាំងពីសារសំខាន់ នៃទីផ្សារនៃប្រទេសនេះ សម្រាប់ម៉ាកយីហោរថយន្តដ៏មហាប្រណីត តាមរយៈការផ្ដល់កិត្តិយស ដល់វីរបុរសនៅក្នុងតំបន់នោះតែម្ដង ។
ពាក្យថា Nautical គឺជាភាសាឡាតាំងដែលសម្ដៅដល់ អ្នកបើកទូកក្ដោង ឬនាវិកលើសមុទ្រ ហើយរថយន្តស៊េរី Nautical នេះត្រូវបានផលិតឡើងដើម្បីជាការគោរពដល់លោក Ahmad Ibn Majid ជានាវិក និងអ្នកគូសផែនទី ដ៏ល្បីល្បាញរបស់អារ៉ាប់ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនAbu Dhabi Motors ដែលជាភ្នាក់ងាររថយន្តច្នៃកុំម្ម៉ង់បែប Bespoke របស់ក្រុមហ៊ុន Rolls-Royce ធំជាងគេបំផុតក្នុងលោក បន្តគូសវាស និងផ្ដល់នូវរថយន្តពិសេសៗ ដែលត្រូវបានរចនាឡើងដោយគិតគូរដល់អតិថិជន ជាវរជនរបស់ខ្លួន ហើយស៊េរី Nautical ក៏ដូច្នោះដែរ ដែលគិតគូដល់វិរបុរសជាអ្នករុករកផ្លូវសម្រាប់ពិភពអារ៉ាប់ ៕