Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​បត្រ ដល់និស្សិត​សាកល​វិទ្យាល័យធនធាន​មនុស្ស, Fresh News TV ត្រៀមផ្សាយបន្តផ្ទាល់

28-04-2016 07:17

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។

ពិធីចែកសញ្ញាបត្រនេះ Fresh News TV នឹងផ្សាយផ្ទាល់, ដោយកម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង៨៖០០ព្រឹកថ្ងៃនេះ។

សិស្សនិស្សិត ដែលត្រូវទទួលសញ្ញាបត្រក្នុងព្រឹកនេះរួមមាន៖ ជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលពិធីប្រគល់ធ្វើឡើងនេះនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ៕