(ភ្នំពេញ)៖ ទីបំផុតកម្មវីធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ២ បានរកឃើញម្ចាស់ជ័យលាភីហើយ «TOP-1» គឺ បានធ្លាក់ទៅលើកញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» ហើយទទួលបានការបោះឆ្នោតគាំទ្រ Likes ច្រើនជាងរហូតដល់ 11K!។
ទំព័រ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន ទើបចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា នៅម៉ោង៧៖០០នាទីយប់នេះ បេក្ខនារី ហង្ស ម៉ារីនី ដែលបានយក Video «រៀបចំអាហារសប្បុរសធម៌ជូនជនទីទាល់ក្រ» មកចូលរួមប្រកួត គឺបានទទួលការបោះឆ្នោតគាំទ្រ Likes 11K!។ សូមអរគុណអ្នកបោះឆ្នោតគាំទ្រ មួយម៉ឺនមួយពាន់នាក់ ដែលបានចូលរួមគាំទ្រ។
Facebook សម្តេចតេជោ បានបញ្ជាក់ទៀតថា «ជ័យលាភី TOP-10 និង TOP-1 សូមរង់ចាំទទួលព័ត៌មានបន្ថែមទៀត អំពីពេលវេលា មកទទួលរង្វាន់ និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី។ ជាថ្មីម្តងទៀតសូមអបអរសាទរជ័យលាភីទាំង១០នាក់។ សម្រាប់ឱកាសចូលរួមប្រកួតលើកទី៣ ជាបន្តទៀត នឹងចាប់ទទួលនៅដើមខែឧសភា ២០១៦ ខាងមុខនេះ!»។
សូមជម្រាបថា កញ្ញា ហង្ស ម៉ារីនី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងមួយរូប ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងវិស័យសិល្បៈ ហើយកន្លងកញ្ ញាតែងតែរៀបចំកម្មវិធីសប្បុរសធម៌នានា ដើម្បីជួយដល់ជនចាស់ជរា និងកុមារក្រីក្រ កុមារកំព្រាផងដែរ៕