(បន្ទាយមានជ័យ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចេញលិខិតបំភ្លឺជុំវិញការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលមានពាក់ព័ន្ធនឹងប្រធានការិយាល័យសុរិយោដី និងប្រធានមន្ទីររៀបចំដែនដីរបស់មួយនេះ។

ការចេញលិខិតបំភ្លឺខាងលើនេះ ដើម្បីឆ្លើយតបនឹងការចុះផ្សាយដោយដាក់ចំណងជើងថា «បែកធ្លាយ! មេសុរិយោដីបន្ទាយមានជ័យ លួចរៀបចំឯកសារដើម្បីកាត់ដីរដ្ឋក្នុងតំបន់៣ ជិត១ពាន់ហិកតា ឱ្យឈ្មួញឈ្មោះ លី សំអាន ដោយមិនរង់ចាំការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្ត្រី» និងមួយរឿងទៀតមានចំណងជើងថា «ប្រធានមន្ទីររៀបចំដែនដី ចុះបញ្ជីផ្ដល់កម្មសិទ្ធិលើដីមិនទាន់កាត់ឈ្វៀលឱ្យទៅឈ្មួញមានលុយ»

ខាងក្រោមនេះជាសេចក្ដីបំភ្លឺទាំងស្រុងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ៖