(បន្ទាយមានជ័យ)៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បានផ្សាយជូនដំណឹងជាសាធារណៈនូវដីកាកោះមួយសន្លឹក ដល់បុគ្គល២នាក់ ដែលមានអាសយដ្ឋាននៅភូមិបុស្សឡោក ឃុំសឿ ស្រុកមង្គលបូរី ក្នុងសំណុំរឿងរដ្ឋប្បវេណី ដែលមានដើមបណ្ដឹងជា គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អិលអូអិលស៉ី។

លិខិតជូនដំណឹងរបស់លោក សំ វាសនា ក្រឡាបញ្ជី នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា តុលាការនឹងធ្វើនីតិវិធីសម្រាប់ទាញហេតុផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៖៣០នាទីរសៀល។ ចុងចម្លើយក្នុងសំណុំរឿងនេះ ឈ្មោះ មឿន ស្រីខូច ភេទស្រី និងឈ្មោះ អែម ស៉ី ភេទប្រុស។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ៖