(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន៣០នាក់ ដឹកនាំដោយលោក វង្ស ធី មេបញ្ជាការស្ដីទី បានយកទឹកទៅចែកជូន ប្រជាពលរដ្ឋនៅក្នុងឃុំស្រះរាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ដែលមាន៩ភូមិ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
លោក វង្ស ធី បានឲ្យដឹងថា កម្លាំងអាវុធហត្ថយើងតែងតែខិតខំប្រឹងប្រែង ទាំងការបំពេញភារកិច្ចបំរើប្រទេសជាតិ យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ នៅរដូវប្រាំង ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ទើបនៅថ្ងៃនេះអាវុធខេត្តបន្ទាយមានជ័យ ប្រើប្រាស់រថយន្តដឹកទឹកចំនួន៥គ្រឿង ដឹកជញ្ជូនទឹកពេញ១ថ្ងៃ បានចំនួន២០រថយន្ត ស្មើ២៨០០០០លីត្រ ជូនពលរដ្ឋកំពុងប្រឈមនិងទឹក៕