(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២៣ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៤នាក់ ក្នុងនោះករណីនាំចូលចំនួន៧នាក់ និងឆ្លងក្នុងសហគមន៍២៧នាក់, អ្នកជំងឺចំនួន១៩នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,១៥០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២៨៦នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕