(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
ជនសង្ស័យទាំង៥នាក់នោះ រួមមាន៖ទី១ឈ្មោះ សារ៉ាន ផលគុណ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុរីតេជោ ឃុំដារ ទី២ឈ្មោះ វង់ ម៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ទី៣ឈ្មោះ សួន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ទី៤ឈ្មោះ នូ សុខអូន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ទី៥ឈ្មោះ ទុយ ដែន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិណង់ក្រពើ ឃុំត្រមូង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានដកហូតនូវម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់តូចធំ ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹង១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕