Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព័ត៌មានលម្អិត៖ ករណី​បង្ក្រាប​ក្រុម​ជួញ​ដូរគ្រឿង​ញៀន​ដ៏កក្រើក​នៅ​ខណ្ឌទួល​គោក កម្លាំង​សមត្ថកិច្ច​បាញ់​ស្លាប់​មេក្លោង​នៅនឹង​កន្លែង ខណៈ​បក្ខពួក​៥នាក់​ទៀត ត្រូវ​បានចាប់ខ្លួន

27-04-2016 18:00

(ភ្នំពេញ)៖ ទីបំផុតមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថបាញ់ស្លាប់​នៅនឹង​កន្លែងតែម្តង ក្រោយពីបាញ់ត​ដៃអស់​ជាច្រើនគ្រាប់ មកដល់កម្លាំងសមត្ថកិច្ច នៅក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿង​ញៀន នៅរសៀល និងល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវ​លេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលដឹកនាំកម្លាំងសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការ​ឡោមព័ទ្ធ និង បង្ក្រាបក្រុមជួញដូរ គ្រឿងញៀន ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន​ធ្វើការឃាត់ខ្លួន ជនល្មើស៥នាក់ដែល​ជាបក្ខពួកមេក្លោង។ ប៉ុន្តែសម្រាប់ប្រតិបត្តិការនេះ គួរឲ្យស្តាយមន្រ្តី​អាវុធហត្ថម្នាក់ ត្រូវបានជនល្មើស​បាញ់​បណ្តាល​ឲ្យស្លាប់ ពេល​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ.

ការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏កក្រើកនៅក្នុងខណ្ឌទួលគកនេះ ត្រូវបានបញ្ចប់នៅម៉ោង៥៖៤៥នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦៕