Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីស្ថានទូតខ្មែរនៅបាងកក បដិសេធជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តឆុនបុរី ស្លាប់ និងរបួសពលករខ្មែរ១៤នាក់

27-04-2016 17:08

(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់នៅស្ថានទូតខ្មែរ ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានចេញមកបដិសេធថា ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅខេត្តឆុនបុរី ប្រទេសថៃ ដែលបណ្តាលស្លាប់ ពលករខ្មែរចំនួន៦នាក់ និងរបួស៨នាក់នោះទេ ក្រោយពីក្រុមការងាររបស់លោកបានចុះសួរនាំ និងចុះស្រាវជ្រាវរួចមក។

លោក ជៀម ឡាម៉ាទីន ទីប្រឹក្សាទទួលបន្ទុកកិច្ចការ ពលករប្រចាំស្ថានទូតខ្មែរ នៅទីក្រុងបាងកក បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះថា «អត់មានករណីនេះកើតឡើងនោះទេ នៅខេត្តឆុនបុរី ហើយរបាយការណ៍នេះអត់មានមូលដ្ឋាន និងអត់មានសារព័ត៌មានថៃណាមួយបានចុះផ្សាយនោះឡើយ»

មន្រ្តីរូបនេះបានបន្តថា សម្រាប់ខេត្តឆុនបុរីវិញ បើមានហេតុការណ៍អ្វីមួយកើតឡើងនោះ គឺលោក និងក្រុមការងារប្រាកដជាដឹងភ្លាមពីព្រោះវាដូចបាតដៃទៅហើយ។

សូមបញ្ជាក់ថា នៅព្រឹកមិញភ្នាក់ងារ Fresh News បានទទួលព័ត៌មានពីប្រទេសថៃថា មានពលករខ្មែប្រុសស្រីចំនួន៦នាក់ស្លាប់ និង៨នាក់ រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ក្រឡាប់រថយន្ត កាលពី៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចអូរកោះណយ ក្បែផ្លូវបំបែកក្នុងទីប្រជុំជនមួយកន្លែងស្ថិតក្នុងឃុំខូតប៉ាយ ស្រុកផានថង ខេត្តឆុនបុរី (ប្រទេសថៃ)៕