(ភ្នំពេញ)៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងងងឹតងងល់ ដោយអង្គការមួយដែលមានឈ្មោះថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ មានតែមនុស្សទុច្ចរិត និងបក្ខពួកតែប៉ុណ្ណោះ ដែលជ្រកក្រោមលេសសិទ្ធិមនុស្ស ហ៊ានធ្វើព្រងើយកន្តើយ ចំពោះចេតនាល្អ និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកកម្ពស់បរិយាកាសសន្តិភាព ការផ្សះផ្សា និងការបង្រួមបង្រួមគ្នា ក៏ដូចជា ការពារអាយុជីវិតប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ ជាប្រទសកំពុងទទួល រងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ និងសង្គ្រាមស៊ីវិលអូសបន្លាយរាំរ៉ៃ និងការកើនឡើង នៃអសន្តិសុខរបស់មនុស្សធ្ងន់ធ្ងរ ដែលជាសោកនាដកម្មសម្រាប់មនុស្សជាតិរបស់យើងនៅក្នុងសតវត្សទី២១នេះ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ រដ្ឋសភាកម្ពុជា៖