(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថម្នាក់ បានរងរបួសដោយសារតែ ជនសង្ស័យគ្រឿងញៀន បានបាញ់ប្រហារ ខណៈកម្លាំងអាវុធហត្ថបានចុះបង្ក្រាប នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំកាំកូស៊ីធី ខណ្ឌទួលគោក។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលមានការបាញ់ប្រហារនេះកើតឡើង គឺដំបូងឡើយកម្លាំងអាវុធហត្ថ បានបង្ក្រាបករណីគ្រឿងញៀន ពេលនោះស្រាប់តែជនសង្ស័យ បានបាញ់ប្រហារ ទៅលើមន្រ្តីអាវុធហត្ថ បណ្តាលឲ្យរងរបួសម្នាក់តែម្តង។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថចាប់បាន៕