(ភ្នំពេញ)៖ បុរសម្នាក់បានចងកធ្វើអត្តឃាត ក្នុងបន្ទប់ដោយបន្សល់ទុកប្រពន្ធ-កូន៣នាក់ទៀតឲ្យ នៅកំព្រានៅរសៀលថ្ងៃទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ បុរសដែលចងកមានឈ្មោះ ឈួន ប៊ុន អាយុ៣១ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ចំណែកឯប្រពន្ធមានឈ្មោះ ឃឹម សុខាវី ភេទស្រី អាយុ៣៤ ស្នាក់នៅផ្ទះជួលលេខ២៨៥Ez ផ្លូវលេខលំ១៦៤ ក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែមើលកូនរបស់គាត់នៅខាងក្រៅ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញប្ដីរបស់គាត់ចងកនៅនឹងស្នួរខោអាវ នៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់ និងសមត្ថកិច្ចចុះមកមើលកន្លែងកើតហេតុ បើតាមអ្នកជិតខាងនាំគ្នាខ្សឹបសៀវថា «បើចងកទៅស្នួរខោអាវវាមិនអាចទៅរួចទេ»។ បច្ចប្បន្នសាកសពត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕