(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ C
* នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C
* នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
* អាចមានភ្លៀង ក្នុងកម្រិតខ្សោយ៕