(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,១៧០,៣៦៧នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១២,១៣៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៨៦,៣៧៨នាក់ (ស្លាប់ ១៤៤,២២០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៤១៧,២១៦នាក់ (ស្លាប់ ៥៣,៤៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៣២,៩៤៥នាក់ (ស្លាប់ ៣១,៨៩២នាក់)
* ថៃ ឆ្លងចំនួន ២,៣៧៧,៥០០នាក់ (ស្លាប់ ២២,០៣៥នាក់)
* វៀតណាម ឆ្លងចំនួន ២,១៤១,៤២២នាក់ (ស្លាប់ ៣៦,៧១៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,០៧១នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣១៣,៧៧២នាក់ (ស្លាប់ ៨៤៨នាក់)
* ទ្បាវ ឆ្លងចំនួន ១២៩,៩៥៣នាក់ (ស្លាប់ ៥២៦នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,០២៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,០៨៤នាក់ (ស្លាប់ ៩៨នាក់)៕