Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ គ្រោងសាងសង់សួនច្បារ ពុះចែកទ្រូងផ្លូវជាតិលេខ៤ តាមសំណើប្រជាពលរដ្ឋ

27-04-2016 14:38

(កំពងើស្ពឺ)៖ អ្វីដែលប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺចង់បាននោះ ឥឡូវជិតចេញជារូបរាងហើយ ក្នុងពេលឆាប់ៗនេះ នោះគឺគម្រោងសាងសង់ សួនច្បារពុះទ្រូងចែកផ្លូវជាតិលេខ៤ ប្រវែង៩គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខាងកើតក្រុងច្បារមន (រលាំងសង្កែ) ដល់ផ្លូវបំបែកកណ្តាលដុំ ក្នុងខេត្តកំពងស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា លោកនឹងពន្លឿន ការសាងសង់សួនពុះទ្រូងផ្លូវនេះ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញបំណងរបស់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តបានបន្តថា លោកក៏មានគម្រោងអភិវឌ្ឍន៍ មួយចំនួនផ្សេងទៀត ដូចជា ផ្លូវដើរលើអាកាស ផ្លូវអ៊ុតកៅស៊ូ រូបសំណាក់ ប្រព័ន្ធភ្លើងបំភ្លឺក្នុងក្រុង ប្រព័ន្ធបាញ់ទឹក ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងគម្រោងផ្សេងៗទៀតជាច្រើន ប៉ុន្តែគម្រោងនេះ ត្រូវការសិក្សាលម្អិត ជាមុនសិនទាំងថវិកា និងទីតាំងដែលត្រូវសាងសង់ ព្រោះគម្រោងទាំងនោះត្រូវការចំណាយថវិកាច្រើន និងកន្លែងសមស្រប៕