(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ថា គ្រប់កងកម្លាំងប្រដាប់អាវុធត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញមានតួនាទី ការពារជាតិ សាសនា ព្រះមហាក្សត្រ ពិសេសរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត។ លោកបានថ្លែងដូចនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់កងអនុសេនាធំ សហការប្រយុទ្ធវាយលុកនៅទីលានមរតកតេជោសែន ភ្នំវាយចាបយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុកបាណន់ខេត្តបាត់ដំបង។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តសេនីយ៍ឯក ជា សារ៉ន មេបញ្ជារការ និងជាសេនារកងទ័ពជើងគោក លោឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលទិសភូមិភាគទី៤និងទី៥ លោកអភិបាលរងខេត្ត ថ្នាក់ឧត្តមសេនីយ៍ប្រតិភូអមដំណើរ នាយ នាយរង ពលទាហាន អាជ្ញាធរដែនដីប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី អ៊ឹម សាវុធ មេបញ្ជាការរងយោធភូមិភាគទី៥បានធ្វើរបាយការណ៍ ស្តីពីការបើកវគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំសហការប្រយុទ្ធវាយលុក នៅទីលានមរតកតេជោសែន ភ្នំវាលចាបយោធភូមិភាគទី៥ ដែលមានអ្នកចូលរួម២៥៩នាក់ សិក្ខាកាម២៣៣នាក់ យោធាចារ្យ២០នាក់ អ្នកគ្រប់គ្រង២នាក់ អ្នកបម្រើការ៤នាក់។ សិក្ខាកាមដែលបានមកសិក្សានេះ គឺបានជ្រើសរើសមកពីតាមបណ្តាកងពលថ្មើរជើងនានា វរសេនាតូចការពារអាកាសយោធភូមិភាគទី៥ វរសេនាតូចវិស្វកម្មយោធភូមិភាគទី៥ កងអនុសេនាធំបញ្ជូនសារ វរសេនាតូចរថក្រោះលេខ៦៧។ វគ្គសិក្សានេះមានរយៈពេល៥០ថ្ងៃ ដោយគិតពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ មាស សុភា បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោកជូន យោធិនដែលជាសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនក៏ដូចជាកងទ័ពទូទាំងយោធភូមិភាគទី៥ ទទួលបានសម្តែងការកោតសរសើរស្មារតីរបស់ថ្នាក់ដឹកនាំយោធភូមិភាគទី៥ ដែលបានខិតខំបង្កើនការងារហ្វឹកហ្វឺនអាជីពជាកងទ័ព ក្នុងន័យពង្រឹងបានទាំងបរិមាណ និងគុណភាពចំពោះមុខរបស់កងយោធពលខេមរៈភូមិន្ទ បច្ចប្បន្នក៏ដូចជាទៅថ្ងៃអនាគត លោកនាយឧត្តមសេនីយ៍ក៏បានបញ្ជាក់ ពីកត្តាចាំបាច់របស់កងយោធពលខេមរៈភូមិន្ទក្នុងការហ្វឹកហ្វឺនគ្រប់មុខជំនាញដើម្បីពង្រឹងបាននូវប្រៀបការពារជាតិមាតុភូមិ។ ជាចុងក្រោយនាយឧត្តមសេនីយ៍ មាស សុភា បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គត្រូវបង្កើនការខិតខំរៀនសូត្រឲ្យទទួលបានលទ្ធផលល្អក្រោយពេលបញ្ចប់វគ្គ ក្នុងនោះលោកក៏បានផ្តល់ជាថវិកា១០លានរៀល នាយឧត្តសេនីយ៍ ខេង សុមេធ ១០លានរៀន៕