Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរអន្តរជាតិជាង១១ម៉ឺននាក់ ធ្វើដំណើរចូលកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅត្រីមាសទី១ ឆ្នាំ២០១៦

27-04-2016 10:25

(ភ្នំពេញ)៖ លោក ស៊ឹម សំអាត ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៧ ខែមេសានេះថា នៅរយៈពេល៣ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចំនួន ១១៥,៤៧៨នាក់ ក្នុងនោះមានជនជាតិថៃជាង ៣ម៉ឺននាក់ អង់គ្លេសជាង៥ពាន់នាក់ អាមេរិកជិត៥ពាន់នាក់ និងបណ្តាជនជាតិបរទេសមួយចំនួនទៀត។

លោក ស៉ឹម សំអាត បញ្ជាក់ទៀតថា ដោយឡែកភ្ញៀវទេសចរអន្តរជាតិ ដែលចេញពីកម្ពុជា តាមច្រកប៉ោយប៉ែតវិញ មានចំនួន១១៧៩១១នាក់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរដែលចេញចូលក្នុងទឹកដីថៃ ដើម្បីប្រកបមុខរបររកស៊ី ដោយចេញនៅពេលព្រឹក ហើយចូលវិញនៅពេលល្ងាច មានប្រមាណពី៥ ទៅ៦ពាន់នាក់ក្នុងមួយថ្ងៃៗ៕