Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះកញ្ញា ធី សុវណ្ណថា ចូល​ទៅតុលាការ ដើម្បីការពារ​ពាក្យបណ្តឹង​​លើលោក កឹម សុខា ពីបទបរិហារ​កេរ្តិ៍

27-04-2016 08:13

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះវេលាម៉ោង ៨៖៣០នាទី កញ្ញា ធី សុវណ្ណថា នឹងចូលខ្លួនទៅបំភ្លឺ និងការពារបណ្តឹង ដែលបានប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ពីបទបរិហាកេរ្តិ៍ ទៅតាមការកោះ​ហៅរបស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

លោក ស្រី ចំរើន តំណាងយុវជន​ និស្សិត ក៏បានទៅចូលរួមឃ្លាំមើល នៅសាលាដំបូងរាជធានីភ្នំពេញផងដែរ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។

សូមជំរាបថា កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយនៅក្នុងទំព័រ Facebook «រឿងពិត CNRP»។ នៅក្នុងខ្សែអាត់សំឡេងនោះ លោក កឹម សុខា បានសន្ទនាជាមួយនារីកំណាន់ចិត្តរបស់ខ្លួនឈ្មោះ ខុម ច័ន្ទតារាទី ហៅស្រីមុំ ដោយបានរំលេចពីឈ្មោះរបស់កញ្ញា សុវណ្ណថា ផង ដែរ។ លោក កឹម សុខា បាននិយាយក្នុងខ្សែអាត់នោះថា សុវណ្ណថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និង បោកយកលុយពី​អ្នកគាំទ្រគណបក្ស​សង្រ្គោះជាតិ នៅក្រៅប្រទេស។

ធី សុវណ្ណថា ធ្លាប់បានបញ្ជាក់ថា ការលើកឡើងរបស់លោក កឹម សុខា គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន។ កញ្ញា ក៏បានបញ្ជាក់ផងដែរថា មិនធ្លាប់បានយក​ឈ្មោះ​គណបក្ស​សង្រ្គោះជាតិ ដើម្បីទៅបោកប្រាស​នរណាម្នាក់​នោះឡើយ៕