(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នេះ មានប្រជាពលរដ្ឋចំនួនជាង១០០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ៥២៤នាក់មកពីភូមិ ខ្នងក្រពើលិច និងកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំដោយឈ្មោះ ឃុត ស្រីអូន ភេទស្រី និងឈ្មោះ ព្រំ ដាណែត ភេទស្រី បានលើកគ្នាមកប្រមូលតវ៉ា នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ញាតិទៅលោក ជា សុផារ៉ា ដើម្បីឲ្យជួយដោះស្រាយ ក្រោយពីបញ្ហាទំនាស់ដីធ្លីមួយនេះ បានកើតឡើងជាយូរមកហើយ តែមិនទាន់ដោះស្រាយចេញ។
ក្រោយទទួលបានព័ត៌មានស្តីពីការប្រមូលផ្តុំតវ៉ា នៅពីមុខក្រសួងយ៉ាងដូច្នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏សម្រេចហៅប្រជាពលរដ្ឋទាំងអស់ ចូលជួបដើម្បីធ្វើការសួរនាំ និងអាចឈានទៅដល់ការដោះស្រាយតាមច្រកណាមួយចំពោះបញ្ហាទំនាស់ដីធ្លីមួយនេះ។
តំណាងប្រជាពលរដ្ឋបាននិយាយថា ជម្លោះដីធ្លីនេះ បានកើតឡើងនៅក្នុងរង្វង់ដី ចំនួន២៩ហិកតា ដែលប្រជាពលរដ្ឋថា ខាងអាជ្ញាធរខេត្តបានដកហូតយក៕