(ភ្នំពេញ)៖ ឱកាសដ៏អស្ចារ្យពី Camhomes គ្រប់អតិថិជនដែលកក់ខុនដូរ ឬទិញលេខរង់ចាំនឹងទទួលបានម៉ូតូទំនើប១គ្រឿង និងចាប់ឆ្នោតផ្សងសំណាងទៀតផងនៅខែមេសានេះ ហើយកាន់តែរំភើបជាងនេះទៅទៀតនោះ ប្រសិនបើអតិថិជនទៅចូលរួមកម្មវិធីរបស់ D’Seaview នៅផ្សារទំនើបអេអនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ពួកគាត់នឹងបានជួបជាមួយ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា និងមានឱកាសឈ្នះរង្វាន់ទៅលេងប្រទេសសិង្ហបុរី ផងដែរ។
Camhomes ជាផ្នែកមួយរបស់ក្រុមហ៊ុន HLH Group ដែលមានបទពិសោធន៍ក្នុងការសាងសង់គម្រោងធំៗជាច្រើនទាំងអគារពាណិជ្ជកម្ម និងអគារស្នាក់នៅក្នុងប្រទេសសិង្ហបុរី។ ដោយសារតែមានបទសោធន៍ទាំងនេះ ទើប Camhomes នឹងនាំយកនូវអគារស្នាក់នៅដែល មានស្តង់ដារកម្រិតអន្តរជាតិមកឲ្យប្រជាជនកម្ពុជា។
លោក Mok Jia Jie នាយកគ្រប់គ្រងទូទៅរបស់ Camhomes បានឲ្យដឹងថា «យើងនឹង នាំយកនូវអគារស្នាក់នៅមួយដែលមានគុណភាពល្អនិងមានរចនាបថទំនើប ហើយមានតម្លៃសមរម្យ ហើយយើងចាប់ផ្តើមការងារមួយនេះ ដើម្បីឲ្យប្រជាជនកម្ពុជាមានកន្លែងស្នាក់នៅដែលមានស្តង់ដារ និងមានតម្លៃសមរម្យ។យើងមានមោទនភាពសូមណែនាំ នូវគម្រោងអគារស្នាក់នៅរបស់យើង នៅខេត្តព្រះសីហនុ គឺខុនដូរ D’Seaview»។
D’Seaview ត្រូវបានបំពាក់ដោយបរិក្ខារជាច្រើនដែលចាំបាច់សម្រាប់ការរស់នៅបែបទំនើប ហើយបានយកមកនូវការរស់នៅដែលទំនើបបំផុតដល់អតិថិជនដោយផ្តល់ជូននូវអ្វីៗ ដែលចាំបាច់សម្រាប់ការរស់នៅ។
ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានការរវល់ខ្លាំងជាមួយនឹងការងារប្រចាំថ្ងៃ ឬក៏មុខជំនួញផ្សេងៗដូច្នេះការសម្រាកលំហែ ជារឿងសំខាន់បំផុតសម្រាប់ពួកគាត់ ព្រោះពួកគាត់ចង់រស់នៅជាមួយនិងធម្មជាតិហើយមានអ្វីៗដែលពួកគាត់ត្រូវការជាប្រចាំ, បែបបថរស់នៅមួយដែលអាចឲ្យពួកគាត់មានពេលវេលាសម្រាកជាមួយក្រុមគ្រួសារ និងមិត្តភកិ្តនៅក្នុងលំនៅដ្ឋានមួយដែលមានផាសុកភាព។
លោកបន្ថែមថា «យើងមានទំនុកចិត្តលើផលិតផលរបស់យើង និងជឿជាក់ថានេះជាអី្វដែលអតិថិជន យើងនឹងត្រូវការនាពេលអនាគត ហើយយើងផ្តល់ឲ្យប្រជាជនកម្ពុជានូវគេហដ្ឋានមួយដែលប្រជាជនសិង្ហបុរី និងនៅជុំវិញពិភពលោកពេញនិយមជាខ្លាំង ពិសេសយើងយល់យ៉ាងច្បាស់នូវអ្វីដែល ជាការពេញនិយមរបស់អតិថិជន ហើយនឹងអ្វីដែលពួកគាត់ត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ»។
មកទល់ពេលនេះការសាងសង់របស់ D’Seaview បានសម្រេចជាង៤០ ភាគរយហើយ ដោយមានការសហការជាមួយ MCCO ហើយអតិថិជនទាំងអស់អាចទៅធ្វើទស្សនៈកិច្ចការរដ្ឋានគ្រប់ពេលវេលា ដើម្បីពិនិត្យមើលការសាងសង់ដោយធ្វើដំណើរត្រឹមតែពីរបីនាទីពីរង្វង់មូលតោពីរប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការិយាល័យលក់ D’Seaview នៅក្នុងខេត្តព្រះសីហនុត្រូវបានសម្ពោធកាលពីដើមខែមេសានេះ ដោយលក់អស់៦ខុនដូរក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ ដូច្នេះទីផ្សារពេលបច្ចុប្បន្ននេះ មានការប្រុងប្រៀបជាស្រេចសម្រាប់អ្វីដែលថ្មី និងសម្រាប់ការវិនិយោគនាពេលអនាគត៕