(តាកែវ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តតាកែវ និងជំរុញអាជ្ញាធរក្រុមគ្រូពេទ្យ ត្រូវរួមគ្នាខិតខំប្រឹងប្រែងលើការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា គោលដំណងនៃការចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តតាកែវ មានចំនួន២ចំណុចរួមមាន៖

ទី១៖ ជំរុញការនូវចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ធ្វើយ៉ាងណាឱ្យមានល្បឿនលឿន ហើយការជំរុញការងារចាក់វ៉ាក់សាំងនេះ គឺអនុលោមទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានប្រកាស និងអនុញ្ញាតផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានលឿន ជាពិសេសដូសទី៣ ឬដូសជំរុញ។

ទី២៖ ដើម្បីបង្កើននៃការយល់ដឹង ក៏ដូចជាការអប់រំផ្សព្វផ្សាយបន្ថែមទៀត ពីការការពារទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង»៕

សូមទស្សនាបទសម្ភាសរបស់លោកស្រី ឱ វណ្ណឌីន ដែលមានខ្លឹមសារសំខាន់ទាំងស្រុងដូចខាងក្រោម៖