(កំពង់ស្ពឺ)៖ បុរសវ័យចំណាស់ម្នាក់ បានបើកម៉ូតូបុកគោដើរឆ្លងផ្លូវ ប៉ើងមួកសុវត្ថិភាពសន្លប់ស្តូកស្តឹង ត្រង់ចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បុរសរងគ្រោះបើកបរម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AI-3459។

សមត្ថកិច្ចមូលដ្ឋានមិនទាន់ស្គាល់អត្តសញ្ញាណបុរសខាងលើនៅឡើយទេ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីពេទ្យ៕