(សៀមរាប)៖ ឆ្លើយតបទៅតាមសំណូមពរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងបន្តចុះចែកចាយទឹកស្អាត ជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់ សម្រាប់ដាំស្លរ ដោយប្រើប្រាស់ឡានទឹក១០គ្រឿង បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋចំនួន៣ក្រុង-ស្រុក៖
១៖ ក្រុងសៀមរាប សង្កាត់ទឹកវិល ៥ភូមិ៖ ១៣០០គ្រួសារ អស់ទឹក៥ឡាន ស្មើនឹង៤០០០០លីត្រ។ ក្នុងដំណេះស្រាយនេះក្រុមការងារ បានរៀបចំតបណ្តាញទឹកស្អាតទៅដល់មូលដ្ឋានសង្កាត់ទឹកវិល ហើយប្រជាពលរដ្ឋអាចមកបើកយកទឹកស្អាតដោយខ្លួនឯង ចាប់ពីថ្ងៃស្អែក ២៧ ខែមេសា ឆ្នាំ២០១៦។
២៖ ស្រុកពួក ឃុំមុខប៉ែន ៣ភូមិ៖ សរុប១០០០គ្រួសារ អត់ទឹក៦ឡាន។ ហើយថ្ងៃស្អែកក្រុមការ នឹងបន្តដឹកទឹកចែកជូនប្រជាពលរដ្ឋ នៅភូមិ២ ផ្សេងទៀត នៃឃុំមុខប៉ែន ដែលមានប្រជាពលរដ្ឋ៧០០គ្រួសារ កំពុងខ្វះខាត។
៣៖ ស្រុកជីក្រែង មានឡាន២ ប្រចាំការសម្រាប់ដឹកជូនប្រជាពលរដ្ឋ។ ក្នុងនោះផងដែល លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានឧបត្ថម អណ្តូងទឹក ចំនួន១០អណ្តូង (ជីករួចរាល់៥អណ្តូង មានទឹកអាចប្រើប្រាស់បាន) ក្នុងនោះឃុំឫស្សីលោក ឃុំសង្វើយ និងឃុំគោកធ្លកក្រោម៕