(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៧៥១,១៥៩នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១០,២៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៧២,៤២១នាក់ (ស្លាប់ ១៤៤,១៧៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,២៤២,៣៧៤នាក់ (ស្លាប់ ៥២,៩២៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨១០,៦៨៩នាក់ (ស្លាប់ ៣១,៨០៨នាក់)
* ថៃ ឆ្លងចំនួន ២,៣៣៧,៨១១នាក់ (ស្លាប់ ២១,៩៥៩នាក់)
* វៀតណាម ឆ្លងចំនួន ២,០២៣,៥៤៦នាក់ (ស្លាប់ ៣៥,៦០៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៣,២៤៥នាក់ (ស្លាប់ ១៩,៣០៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩៣,០១៤នាក់ (ស្លាប់ ៨៤៣នាក់)
* ទ្បាវ ឆ្លងចំនួន ១២៥,៣៣៣នាក់ (ស្លាប់ ៤៩៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៨២៥នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៩០១នាក់ (ស្លាប់៩៨នាក់)៕