(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបង្ការជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដូចជាជំងឺបេះដូង និងសួត រួមទាំងជំងឺឆ្លងផ្សេងៗទៀត ដូចជាជំងឺរាករូស ជំងឺកង្វះចំណីអហារ បញ្ហាផ្លូវចិត្តពិសេស ជំងឺតាងតឹងអារម្មណ៍ជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសុខភាពកុមារ និងជនចាស់ជរា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបង្ហាញនូវវិធីទប់ស្កាត់ និងបង្ការជំងឺនានា ដែលកើតមានឡើងក្នុងពេលកម្ពុជា កំពុងតែមាននូវអាកាសធាតុក្តៅផងដែរ៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖