(កំពង់ស្ពឺ)៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក គាត រង្សី បានដឹកនាំក្រុមការងារចុះទៅបិទ អាជីវកម្មការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍ថា ម្ចាស់ទីតាំងការដ្ឋានមួយនេះមានឈ្មោះ ហេង សុងលី ត្រូវបានមន្ទីរបរិស្ថាន សម្រេចផ្អាកហើយនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ទីបរិស្ថានខេត្តកំពង់ស្ពឺ បាននិងកំពុងចុះពង្រឹងការអនុវត្តច្បាប់បរិស្ថាន ដោយសម្រេចផ្អាកដំណើរការ ទៅលើការដ្ឋានប្រកបអាជីវកម្មខ្សាច់ទាំងឡាយណា ដែលមិនបានធ្វើកិច្ចសន្យាការពារបរិស្ថាន ឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រឹមត្រូវ៕